About Us
|
Contact Us
Saturday, 28th September 2024
|
202
28th May 2024

បិសាចក្រហមអាចនឹងត្រូវកាត់ចេញទៅលេង Conference League ប្រសិនបើ INOES មិនអាចរកដំណោះស្រាយលើរឿងនេះបាន

141
31st May 2024

អតីតក្រុមបច្ចេកទេសមួយរូប Man Utd លាតត្រដាងពីជម្លោះរវាង Jadon Sancho និង Erik ten Hag

129
31st October 2023

មកដឹងគម្រោងសំខាន់ចំនួន ២ ដែលលោក Ratcliffe នៅថ្ងៃដែលទិញបានភាគហ៊ុនរបស់ក្លិបជាផ្លូវការ

117
1st July 2024

Matthijs de Ligt ឆ្លៀតនិយាយអំពីលោក Ten Hag ខណៈដំណឹងនៃការផ្ទេរទៅ Man Utd កាន់តែកើនកម្ដៅឡើង

ទៅដល់ក្លិបថ្មីមិនទាន់បាន ២ ខែផង McTominay អបអរតាមរយៈការថើប Logo របស់ពួកគេក្រោយទាត់បញ្ចូលទីបាន ១ គ្រាប់

ខ្សែបម្រើសញ្ជាតិស្កុតឡែន Scott McTominay បានបង្ហាញពីសេចក្តីស្រឡាញ់ថ្មីរបស់ខ្លួនចំពោះក្លិបថ្មីដោយបានថើប Logo របស់ Napoli ដើម្បីអបអរសាទរក្រោយស៊ុតបញ្ចូលទីដំបូងឱ្យក្លិបដែលមានមូលដ្ឋាននៅទឹកដីអ៊ីតាលីខាងលើ ។ McTominay ពី Manchester United ទៅកាន់ Napoli បានបញ្ចប់នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃប្រមាណ ២៥ លានផោនដោយសារតែមានឱកាសលេងតិចតួចក្នុងរដូវកាលចុងក្រោយរបស់គេនៅ Old Trafford ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានរួមរស់ជាមួយ United តាំងពីក្មេងដោយបានលេង ២៥៥ ប្រកួត និងស៊ុតបាន ២៩ គ្រាប់។ ការចាកចេញរបស់ McTominay គឺជារឿងល្វីងជូរចត់មួយសូម្បីតែរូបង្វឹកលោក Erik ten Hag ក៏បានទទួលស្គាល់ពីសារៈសំខាន់របស់ McTominay ចំពោះក្រុមផងដែរ ប៉ុន្តែក៏យល់ព្រមឱ្យគេចាកចេញដើម្បីទទួលបានឱកាសថ្មី ។ ទោះបីតែទើបទៅដល់ Series A ពិតមែនតែ McTominay ប្ដេជ្ញាចិត្តជួយក្រុមឈ្នះពានលីគជាថ្មីម្ដងទៀត ក៏ដូចជាពានរង្វាន់ដ៏ទៃទៀតនៅក្នុងតំបន់អ៉ឺរ៉ូបផងដែរ ៕

27th September 2024
31

Eriksen ដែលជាអ្នកសុតមួយគ្រាប់យប់មិញ និងជាអ្នកបង្ករកំហុសឲ្យគូប្រកួត និយាយបែបនេះទៅកាន់អ្នកសារព័ត៍មានក្រោយចប់ការប្រកួត

ខ្សែបម្រើវ័យ ៣២ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United គឺ Christian Eriksen ដែលជាអ្នកទាត់បញ្ចូលទី ១ គ្រាប់ដ៏អស្ចារ្យក្នុងការប្រកួតទល់នឹង FC Twente នៅរាត្រិយប់មិញ ហើយក៏ជាអ្នកបង្ករកំហុសធ្វើឲ្យគូប្រកួតរកគ្រាប់បាល់តាមស្មើរបានសម្ដែងក៏ខកចិត្តយ៉ាងខ្លាំងក្រោយក្រុមរកបានត្រឹម ១ ពិន្ទុពីការប្រកួតដំបូងនៅ Europa League ។ ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយចប់ការប្រកួតអតីតខ្សែបម្រើ Brentford និង Ajax រូបនេះលើកឡើងថា ៖ « យើងបានចាប់ផ្តើមកការប្រកួតបានយ៉ាងល្អ ប៉ុន្តែយើងមិនបានរក្សាកម្រិត និងតុល្យភាពនៃការលេងបែបនេះនៅពេញមួយប្រកួតបាន។ ខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះគ្រាប់បាល់តាមស្មើររបស់ពួកគេ។ វាជាកំហុសផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំនឹងរៀនសូត្រពីវាដើម្បីកែលម្អ ហើយយើងត្រូវតែធ្វើឱ្យប្រសើរឡើងជាងនេះទៅទៀត បើយើងចង់សម្រេចគោលដៅដ៏ធំរបស់យើងនៅរដូវកាលនេះ។ យើងមិនអាចអនុញ្ញាតឱ្យមានកំហុសបែបនេះទៀតទេ ។ » គួរំលឹកថាប្រកួតបន្ទាប់បិសាចក្រហមនឹងធ្វើការកាន់តែធ្ងន់បន្ថែមទៀតដោយត្រូវធ្វើដំណើរទៅកាន់ទឹកដីព័រទុយហ្កាល់ដើម្បីសួរសុខទុក្ខក្រុមយក្សប្រចាំប្រទេស FC Porto នៅថ្ងៃទី ៤ ខែតុលាខាងមុខនេះ មុនបន្តទៅជួបជាមួយ Fernabahce របស់លោក Jose Mourinho នៅ ២១ ថ្ងៃបន្ទាប់ ៕

26th September 2024
69

មកមើលរថយន្តរបស់ Rashford ដែលមានតម្លៃ ២០ ម៉ឺនផោនដែលទើបតែទិញថ្មីៗក្ដៅៗក្រោយមិនស្ថិតក្នុងជម្រើស ១១ នាក់ទល់ Palace សប្ដាហ៍មុន

បើទោះបីជាទទួលបម្រាមពិន័យមិនអោយបើកបររយៈពេល ៦ ខែពីអជ្ញាធរក្រុង Manchester ក៏ដោយ ក៏ម្ចាស់អាវលេខ ១០ របស់ United ដែលរកបានជាង ៣៧ ម៉ឺនផោនក្នុងមួយសប្ដាហ៍គឺ Marcus Rashford បានបោះលុយជាង ២០ ម៉ឺនផោនដើម្បីទិញរថយន្តសេរ៊ីថ្មីមួយគ្រឿងពីក្រុមហ៊ុន Bentley ។ Bentley Flying Spur Azure រថយន្តស៊េរីទំនើបឆ្នាំ ២០២៤ នេះមានម៉ាស៊ីន V8 ចំណុះ ៤ លីត្រ Twin-Turbo និងមានកម្លាំងដល់ទៅ ៥៥០ សេះ ព្រមជាមួយការដេគ័រខាងក្នុងយ៉ាងប្រណិតដែលមិនចាញ់គ្នាពីរថយន្ត Rolls Royce ចាស់របស់ Rashford ប៉ុន្មានឡើយ ខណៈរថយន្តនេះក៏មានបំពាក់នូវកញ្ចក់បែប Panoramic Sunroof ដែលជាកញ្ចក់ខ្នាតធន់មួយ រួមទាំងវាំងននបិទបើក Auto ថែមទៀតផង ។ គួររំលឹកថា Rashford ត្រូវបានជាប់បម្រាមរយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់ ១៦៦៦ ផោនក្នុងខែកក្កដាកន្លងទៅ ក្រោយបើកបរក្នុងល្បឿន ១០៤ ម៉ាយក្នុងមួយម៉ោងនៅលើផ្លូវហាយវ៉េមួយកន្លែងជាមួយរថយន្ត Rolls-Royce Cullinan Blue Shadow របស់គេដែលមានតម្លៃដល់ទៅជាងកន្លះលានដុល្លារ ៕

24th September 2024
73

មកដឹងលំអិតពីគម្រោង Old Trafford ថ្មីថាតើមានអ្វីខ្លះនៅក្នុងកីឡដ្ឋានដ៏អស្ចារ្យមួយនេះ

យើងគ្រប់គ្នាច្បាស់ជាដឹងហើយថាលោក Sir Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុនភាគហ៊ុន ១/៤ របស់ក្រុមបិសាចក្រហម Manchester United បានត្រៀមគម្រោងសាងសង់ដ៏ធំមួយគឺកីឡដ្ឋានថ្មី Wembley of the North ដែលគម្រោងដ៏មហិមានេះនឹងក្លាយជាផ្ទះថ្មីរបស់ United ជំនួស Old Trafford ដែលមានអាយុកាល ១១៤ ឆ្នាំ ដែលកំពុងមានភាពទ្រុឌទ្រមនៅចំនួនមួយចំនួន ជាពិសេសគឺកង្វះនៃគ្រឿងបរិក្ខា និងសម្ភារៈទំនើបៗតែម្ដង ។ ប៉ុន្តែលោកអ្នកមានដឹងទេថាគម្រោង Wembley of the North ត្រូវបានគេប៉ានប្រម៉ាណថានឹងចាយអស់ខ្ទង់ ២ ពាន់លានផោន ព្រមជាមួយសមត្ថភាពផ្ទុកអ្នកទស្សនាដល់ទៅ ១០ ម៉ឺននាក់ថែមទៀតផង ខណៈអំឡុងពេលសាងសង់ដែលនឹងបញ្ចប់នៅឆ្នាំ ២០៣០ United នឹងបន្តលេងនៅកីឡដ្ឋានចាស់រហូតដល់ថ្ងៃដែលត្រូវសម្ភោធកីឡដ្ឋានថ្មី ។ Wembley of the North មិនត្រឹមតែជាគម្រោងនៃការក៏សាងកីឡដ្ឋានថ្មីប៉ុណ្ណោះទេ តែជាការបង្កើតឡើងវិញនូវបទពិសោធន៍បាល់ទាត់ទាំងមូលតែម្ដងសម្រាប់អ្នកគាំទ្រ។ ការរចនា នឹងត្រូវបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាទំនើបបំផុត ដូចជាការភ្ជាប់អ៊ីនធឺណិតល្បឿនលឿន Stand អង្គុយដែលអាច Move បាន និងប្រព័ន្ធសំឡេងកម្រិតខ្ពស់ ។ លើសពីនេះគម្រោងសាងសង់ខាងលើនឹងត្រូវបានរចនាឡើងដោយគិតគូរពីនិរន្តរភាពរយៈពេលវែង ដោយរួមបញ្ចូលទាំងបច្ចេកវិទ្យាថាមពលកកើតឡើងវិញថែមទៀតផង ៕

19th September 2024
75

Yamal ត្រូវបានអ្នកគាំទ្រគូប្រកួតទះដៃអបអរអំឡុងការប្រកួតសប្ដាហ៍ទី ៥ នៅ Laliga យប់មិញ

ខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំរបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺ Lamine Yamal ត្រូវបានអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Girona ទះដៃអបអរសាទរអំឡុងពេលដែលត្រូវប្ដូរចេញនៅនាទី ៩០+២ បើទោះបីជាពួកគេបរាជ័យក្នុងដីខ្លួនឯងយ៉ាងធ្ងនធ្ងរ ៤ ទល់នឹង ១ ក៏ដោយ ។ Yamal រកបាន ២ គ្រាប់ម្នាក់ឯងសម្រាប់ក្រុមរបស់លោក Hansi Flick នៅនាទី ៣០ និង ៣៧ បំប៉ោងសំណាញ់ Girona ដែលមានកៅអីនៅ Chammpions League រដូវកាលនេះយ៉ាងមិនគួរឲ្យជឿត្រឹមរយៈពេល ៧ នាទី ខណៈនាទីដែលនៅសេសសល់ Yamal មានឱកាសជាច្រើនដើម្បីសម្រេចបាន Hat-Trick ដំបូងក្នុងអាជីពរបស់គេ ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទី Paulo Gazzaniga ។ ងាកមកមើលស្ថិតិនៅ Laliga គិតត្រឹមសប្ដាហ៍ទី​ ៥ នេះវិញ Yamal រកបាន ៣ គ្រាប់ និងបញ្ចូនឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានដល់ទៅ ៤ គ្រាប់ហើយ ដែលជាតួរលេខកីឡាករដែលរួមចំណែកបង្កើតគ្រាប់បាល់ឲ្យក្រុមបានច្រើនជាងគេក្នុងពេលបច្ចុប្បន្នក្នុងលីគកំពូលរបស់អេស្ប៉ាញ ៕

16th September 2024
53

បិសាចក្រហមធ្លាប់តាមប្រម៉ាញ់ខ្សែប្រយុទ្ធម្នាក់នេះយ៉ាងជិតស្និទ្ធដើម្បីជាផែនការ B ប្រសិនបើ Zirkzee មិនអាចផ្ទេរមកកាន់ Old Trafford បាននាពេលនោះ

ក្រុមបិសាចក្រហម Manchester United ត្រូវបានសារព័ត៍មាន The Sun ចុះផ្សាយថាបានតាមដានស្ថានភាពខ្សែប្រយុទ្ធសញ្ចាតិកាណាដាមួយរូបយ៉ាងជិតដិតបំផុត មុនពេលសម្រេចជាផ្លូវការនៃការផ្ទេររបស់ Joshua Zirkzee ពី Bologna របស់​អ៊ីតាលី ។  Jonathan David ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរបស់ Lille បានក្លាយជាផែនការ B សម្រាប់ក្រុមការងារលោក Sir Jim Ratcliffe ត្រៀមជាផ្លូវក្រោយប្រសិនបើការផ្ទេរយក Zirkzee មិនអាចធ្វើឡើងបាន ដោយក្លិបថែមទាំងបានទាក់ទងដោយផ្ទាល់ទៅកាន់ភ្នាក់ងារបស David និង Lille ថែមទៀតផងដើម្បីសាកសួរអំពីព័ត៍មានមួយចំនួនពីការផ្ទេរ ដោយ Lille ចង់បានត្រឹមតែ ២៥ លានផោនប៉ុណ្ណោះសម្រាប់ខ្សែប្រយុទ្ធដែលរកបាន ៧២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៨ លើករូបនេះ ។ ទោះជាយ៉ាងនេះក្ដីទីបំផុតការផ្ទេររបស់ Zirkzee ក៏បានសម្រេចដូច្នេះលទ្ធភាពនៃការចាកចេញរបស់ David មកកាន់ទឹកដី Old Trafford ក៏អាចមិនធ្វើឡើងបានដូចគ្នា តែរដូវកាលក្រោយ David នៅតែជាម្នាក់ដែលត្រូវតាមដានព្រោះថាកិច្ចសន្យារបស់គេជាមួយ Lille នឹងអស់សុពលភាពនៅរដូវកាលក្រោយនេះហើយដែលអាចជាផ្លូវមួយដ៏ល្អប្រសិនបើលោក Ratcliffe ចង់បានកីឡាករក្នុងតំណែងខ្សែប្រយុទ្ធម្នាក់ទៀត ៕

13th September 2024
42

តោះមកដឹងទាំងអស់គ្នាថាហេតុអ្វីបានជាគម្រោងក៏សាងកីឡដ្ឋានថ្មីរបស់បិសាចក្រហមដែលផ្ទុកអ្នកទស្សនាបាន ១០ ម៉ឺននាក់សំខាន់ជាងរឿងក៏សាងក្រុមថ្មីទៅទៀត ?

មហិច្ឆតារបស់ថ្នាក់ដឹកនាំក្រុមបិសាចក្រហម Manchester United ក្នុងការសាងសង់កីឡដ្ឋានថ្មីដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានដល់ទៅ ១០០,០០០ អ្នកកំពុងក្លាយជាអាទិភាពចម្បងរបស់ក្លិប និងស្ទើរតែសំខាន់ជាងការក៏សាងក្រុមថ្មីទៅទៀត ខណៈបច្ចុប្បន្នក្លិបមានបំណងដាក់ស្នើគម្រោងចាប់ផ្ដើមក៏សាងកីឡដ្ឋានថ្មីនៅចុងឆ្នាំនេះតែម្ដង ។ ការសម្រេចចិត្តក្នុងការសាងសង់កីឡដ្ឋានថ្មីបានបង្កើតឱ្យមានប្រតិកម្មចម្រុះក្នុងចំណោមអ្នកគាំទ្រ ដោយការស្ទង់មតិបង្ហាញថាមាន ៥០% ដែលចង់ឲ្យក៏សាងកីឡដ្ឋានថ្មី និង ៥០% ទៀតដែលចង់រក្សាសារៈសំខាន់នៃប្រវត្តិកីឡដ្ឋាន Old Trafford ដដែល ។ អ្នកគាំទ្រកីឡដ្ឋានថ្មីលើកឡើងថា កន្លែងទំនើបថ្មីនឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៅថ្ងៃប្រកួត និងអនុញ្ញាតឱ្យក្លិបបង្កើនប្រាក់ចំណូលបានយ៉ាងច្រើនជាជៀងការជួសជុលរចនាសម្ព័ន្ធដែលមានស្រាប់។ លើសពីនេះទៀត កីឡដ្ឋានថ្មីនឹងត្រូវបានសាងសង់នៅលើទីតាំងដដែល ដែលអាចជួយកាត់បន្ថយផលប៉ះពាល់អ្នកគាំទ្រដែលត្រូវធ្វើដំណើរឆ្ងាយទៅកាន់កីឡដ្ឋាថ្មី ។  លោក Sir Jim Ratcliffe ម្ចាស់ភាគហ៊ុនមួយភាគ ៤ របស់ក្លិបបានសង្កត់ធ្ងន់ថា ក្លិបត្រូវការកីឡដ្ឋានដ៏អស្ចារ្យ និងទំនើបមួយដើម្បីឲ្យសមស្របទៅនឹងកេរ្តិ៍ឈ្មោះរបស់ Manchester United ជាក្លិបធំបំផុតមួយនៅលើពិភពលោក ។ ការសាងសង់កីឡដ្ឋានថ្មីមិនត្រឹមតែដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ក្លឹបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកែលម្អតំបន់ជុំវិញផងដែរ ដែលវាអាចនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋានទាំងមូលតែម្ដង ៕

11th September 2024
51

Fenerbahce ចេញមុខច្រានចោលរឿងដែលថាក្លិបចង់បាន Antony របស់បិសាចក្រហម

ថ្មីៗនេះរឿងរ៉ាវដំណឹងនៃការចាកចេញរបស់ Antony ខ្សែប្រយុទ្ធសញ្ចាតិប្រេស៊ីលវ័យ ២៤ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United បានផ្ទុះសុះសាយជាខ្លាំងពីលទ្ធភាពនៃការចាកចេញរបស់គេទៅកាន់ទឹកដីទួកគីជាមួយក្លិប Fenerbahce ដែលស្ថិតក្រោមការដឹកនាំរបស់អតីតគ្រូបង្គោល Man Utd លោក Jose Mourinho ។ តែទោះជាយ៉ាងនេះក្ដីប្រភពព័ត៌មានដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Fenerbahce បានបញ្ចាក់ថាក្លិបសូមបដិសេធរាល់រឿងរ៉ាវទាំងអស់ដែលថាក្លិបចង់បាន Antony និងបញ្ជាក់ថា ព័ត៌មាននេះគ្រាន់តែជាការផ្សព្វផ្សាយដើម្បី "រក្សាភាពស្ងប់ស្ងាត់របស់មហាជន" បន្ទាប់ពីក្លិបគូប្រជែង Galatasaray បានចុះហត្ថលេខាលើកីឡាករកំពូលម្នាក់គឺ Victor Osimhen ដែលផ្ទេរចេញពី Napoli ។ លើសពីនេះទៅទៀត Fenerbahce គីនេះមានខ្សែប្រយុទ្ធស្លាបស្តាំច្រើនរូបនៅក្នុងក្រុមរួចហើយ ហើយបច្ចុប្បន្នកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការចុះហត្ថាលេខាយក Ben Chilwell របស់ Chelsea ទៅវិញនោះទេ ។ គួររំលឹកថា ទោះបីជាមានភាពមិនប្រាកដប្រជាជុំវិញអនាគតរបស់ខ្លួនក៏ដោយ តែ Antony នៅតែបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យអាជីពរបស់គាត់នៅ Manchester United ទទួលបានជោគជ័យ។ លោក Junior Pedroso ភ្នាក់ងាររបស់ Antony បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់រូបគេចំពោះក្លិប ដោយថ្លែងថា ៖ « ផែនការរបស់ Antony គឺច្បាស់លាស់ ដោយរូបគេចង់បន្តនៅ Manchester United រយៈពេលវែងបន្ថែមទៀត ហើយផ្តអារម្មណ៍ទាំងស្រុងតែលើ Man United ប៉ុណ្ណោះ » ៕

10th September 2024
64

អតីតអ្នកចាំទីបិសាចក្រហមរូបនេះបង្ហាញទំនុកចិត្តមុតមាំលើសតម្ថភាព Onana ក្នុងការជួយស្ដារបិសាចក្រហមឡើងវិញ

អតីតអ្នកការពារទី Anders Lindegaard បានសម្តែងនូវទំនុកចិត្តលើសមត្ថភាពរបស់ Andre Onana ក្នុងការគ្រប់គ្រងសម្ពាធនៅ Manchester United បើទោះបីជាមានការចាប់ផ្តើមយ៉ាងលំបាកក៏ដោយ ។  Lindegaard ដែលស្នាក់នៅបិសាចក្រហមបាន ៥ រដូវកាលបានលើកឡើងថា ទោះបីជា Onana ធ្លាប់ប្រឈមនឹងការរិះគន់យ៉ាងខ្លាំងចំពោះការបង្ហាញសមត្ថភាព ជាពិសេសកំហុសឆ្គងក្នុងប្រកួតសំខានៗក៏ដោយ តែគាត់យល់ឃើញថាការរិះគន់ទាំងអស់នោះគឺហាក់ជាហួសហេតុពេក ដោយគាត់បានបញ្ជាក់ថា Onana ត្រូវបានក្លឹបជ្រើសរើសមកកាន់ទីនេះមិនគ្រាន់តែដោយសារសមត្ថភាពដើម្បីសង្គ្រោះសំណាញ់ទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារជំនាញខាងប្រើជើងលេងពីការខាងក្រោមដ៏អស្ចារ្យរបស់គេផងដែរ ដែលវាមានសារៈសំខាន់ណាស់សម្រាប់ការលេងក្នុងពេលបច្ចុប្បន្ន ។ ទោះបីជាមានឧបសគ្គជាច្រើនក៏ដោយ Lindegaard បានកោតសរសើរចំពោះភាពរឹងមាំផ្លូវចិត្តរបស់ Onana ដោយបានអះអាងថា សមត្ថភាពក្នុងការជម្នះការរិះគន់គឺជាភស្តុតាងនៃចរិតលក្ខណៈដ៏រឹងមាំរបស់រូបគេ ។ Lindegaard បានបង្ហាញនូវទស្សនៈវិជ្ជមានថា Onana នឹងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងឡើង នៅពេលដែលគាត់ទទួលបានបទពិសោធន៍កាន់តែច្រើននៅក្នុងក្របខណ្ឌ Premier League៕

9th September 2024
64

មកដឹងរឿងរ៉ាវដែលបិសាចក្រហមសម្រេចមិនបញ្ចូលឈ្មោះ Garnacho និង Mainoo សម្រាប់លេងពាន Europa League

អ្នកគាំទ្រជាច្រើនរបស់ក្រុមបិសាចក្រហម Manchester United ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញបញ្ចីឈ្មោះកីឡាករទាំង ២៥ រូបដែលត្រៀមលេងនៅ Europa League ។ បិសាចក្រហមដែលទទួលបានកៅអីនៅវគ្គចែកពូល Europa League សម្រាប់រដូវកាលនេះ បន្ទាប់ពីក្លាយជាជើងឯកក្នុងការប្រកួតពានរង្វាន់ FA Cup កាលពីរដូវកាលមុនបានបង្ហាញសមាសភាពកីឡាករទាំង ២៥ ជាផ្លូវការសម្រាប់ Europa League ដែលក្នុងនោះក៏មានរួមបញ្ចូលទាំងខ្សែការពារវ័យក្មេង Tyrell Malacia ដែលទើបតែសម្រាកអស់រយៈពេលជាង ១ ឆ្នាំកន្លះ ដោយសារតែការវះកាត់ជង្គង់ ព្រមជាមួយ Casemiro ក៏នៅតែមានឈ្មោះក្នុងក្រុម បើទោះបីជាមានព័ត៌មានចចាមអារ៉ាមជុំវិញការផ្ទេរទៅកាន់ក្លឹប Galatasaray ក៏ដោយ ។ យ៉ាងណាមិញ មានការកត់សម្គាល់ថាកីឡាករវ័យក្មេងពីររូបគឺ Kobbie Mainoo និង Alejandro Garnacho មិនមានឈ្មោះក្នុងបញ្ជីទាំង ២៥ នាក់នេះទេ។ ទោះជាយ៉ាងណា ពួកគេនឹងមានឱកាសចូលរួមការប្រកួតតាមរយៈបញ្ជី B របស់ក្លិប ដែល UEFA អនុញ្ញាតឱ្យកីឡាករអាយុក្រោម ២១ ឆ្នាំចូលរួមបាន។ កីឡាករវ័យក្មេងបំផុតដែលមានឈ្មោះក្នុងក្រុមធំគឺ Harry Amass ដែលមានអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ ដែលរូបគេទើបតែចូលរួមជាមួយក្លឹបពី Watford កាលពីឆ្នាំមុន ៕

6th September 2024
58

Newcastle ជំនួសតំណែងលោក Ashworth ដែលមក United ក៏មានប្រវត្តិអស្ចារ្យមិនធម្មតាដែរ

ក្រុមសារីកាព្រៃ Newcastle United បានប្រកាសជាផ្លូវការនូវការតែងតាំងលោក Paul Mitchell ជានាយកផ្នែកកីឡាថ្មីរបស់ពួកគេ ដោយជំនួសកន្លែងលោក Dan Ashworth ដែលផ្លាស់ទៅកាន់ Manchester United ។ ជំហាននេះបង្ហាញពីមហិច្ឆតាដ៏មុតស្រួចរបស់ Newcastle ក្នុងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្លិប ។ លោក Mitchell ដែលមានប្រវត្តិការងារមិនធម្មតាជាមួយក្លិបធំៗដូចជា Southampton, Tottenham Hotspur, RB Leipzig និង AS Monaco និងផ្តោតសំខាន់លើគុណភាពកីឡាករវ័យក្មេងដែលមានទេពកោសល្យ ជាពិសេសការផ្ទេរយក Dele Alli និង Heung-Min Son មកកាន់ Tottenham ក៏ស្ថិតក្រោមការចង្អុលបង្ហាញពីលោក Mitchell ផងដែរនាពេលនោះ ។ លើសពីនេះលោក Mitchell បានសម្តែងនូវការរំភើបរីករាយចំពោះបេសកកម្មថ្មីជាមួយ Newcastle ថា៖ "ខ្ញុំមានកិត្តិយសដ៏ធំធេងក្នុងការចូលរួមជាមួយ Newcastle United។ នេះគឺជាគម្រោងដ៏គួរឱ្យរំភើប ហើយខ្ញុំសង្ឃឹមថានឹងអាចរួមចំណែកក្នុងការនាំក្លឹបឆ្ទៅរកជោគជ័យនាពេលអនាគត។ " តាមប្រភពជិតស្និទ្ធ Newcastle កំពុងសកម្មក្នុងទីផ្សារផ្ទេរកីឡាកររួចទៅហើយ ដោយមានការចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Pedro Neto របស់ Wolverhampton ។ ជាមួយគ្នានេះដែរ ក្លឹបក៏កំពុងពិចារណាលើការលក់កីឡាករមួយចំនួនដូចជា Anthony Gordon ឬ Alexander Isak ដើម្បីរក្សាតុល្យភាពហិរញ្ញវត្ថុ និងអនុលោមតាមច្បាប់ Fair Play ហិរញ្ញវត្ថុរបស់ក្របខណ្ឌ Premier League ៕

5th September 2024
79

CR7 ដាក់គោលដៅលើកពាន Nation League ជាលើកទី​ ២ ជាមួយព័រទុយហ្កាល់ និងនិយាយរឿងផ្ទាល់ខ្លួនមួយនេះផងដែរទៅកាន់អ្នកសារព័ត៍មាន

ខ្សែប្រយុទ្ធរបស់ Al-Nassr និងក្រុមជម្រើសជាតិព័រទុយហ្កាល់គឺ Cristiano Ronaldo ដែលទទួលរងការរិះគន់ខ្លាំងពីទំរង់លេងអំឡុងការប្រកួត Euro នៅ អាល្លឺម៉ង់ នាពេលកន្លងទៅ បានសង្កត់ធ្ងន់ថា ខ្លួនមិនដែលគិតពីការចូលនិវត្តន៍ពីការប្រកួតអន្តរជាតិទេ ហើយបញ្ហាប្រឈមថ្មីៗនេះ តែងជំរុញទឹកចិត្តរបស់ខ្លួនឱ្យបន្តប្រកួតប្រជែងតទៅទៀតជានិច្ច ។ ថ្លែងក្នុងសន្និសីទសារព័ត៍មាននៅព័រទុយហ្កាល់ ម្ចាស់អាវលេខ ៧ វ័យ ៣៩ ឆ្នាំខាងលើបានបញ្ចាក់ប្រាប់អ្នកសារព័ត៍មានយ៉ាងច្បាស់ៗថា ៖ « ខ្ញុំមិនដែលគិតពីការចូលនិវត្តន៍ពីការប្រកួតអន្តរជាតិទ។ ផ្ទុយទៅវិញ បញ្ហាប្រឈមថ្មីៗនេះបានជំរុញទឹកចិត្តខ្ញុំឱ្យបន្តប្រកួតប្រជែងកាន់តែខ្លាំងឡើងវិញ ។ ខ្ញុំមានបំណងជួយព័រទុយហ្គាល់ឲ្យឈ្នះពាន Nations League ម្តងទៀត ។ រហូតដល់ចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ ខ្ញុំនឹងតែងតែមានគំនិតថាខ្ញុំនឹងនៅតែជាកីឡាករ ១១ នាក់ដំបូងនៅក្នុងក្រុម ។ » ពាក់ព័ន្ធនឹងការរិះគន់អំពីដែលបង្ហាញទម្រង់លេងមិនសូវបានល្អអំឡុង Euro 2024, Ronaldo បានឆ្លើយតបយ៉ាងដូច្នេះថា ៖ « ការរិះគន់គឺជារឿងល្អ ព្រោះបើគ្មានវាទេ នោះគ្មានការរីកចម្រើនឡើយ ។ វាជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍខ្លួនក្នុងវិស័យកីឡា ហើយតួនាទីរបស់ខ្ញុំមិនគ្រាន់តែដើម្បីរកគ្រាប់បាល់សម្រាប់ក្រុមនោះទេ ប៉ុន្តែ វិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ ក៏មានសារៈសំខាន់ដូចគ្នា ។ ខ្ញុំប្តេជ្ញាបំពេញតួនាទីទាំងនេះសម្រាប់ក្រុមរបស់ខ្ញុំ ៕ »

3rd September 2024
73

Chelsea កំពុងបញ្ចុះបញ្ចូលកាន់តែខ្លាំងឲ្យបិសាចក្រហមព្រមយក Sterling ដោយដូរគ្នាជាមួយ Sancho និងថែម Chilwell ឲ្យម្នាក់ទៀត

តោខៀវ Chelsea កំពុងស្ថិតសម្រុកបន្ថែមល្បឿននៃការចរចារដើម្បីចុះហត្ថលេខាផ្ទេរយក Jadon Sancho ពីក្រុមបិសាចក្រហម Manchester United មុនទីផ្សារដោះដូរកិឡាកររដូវកក្ដៅបិទនៅយប់ថ្ងៃសុក្រស្ងែកនេះ ទន្ទឹមនឹងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយតោខៀវជាជាង Juventus របស់អ៊ីតាលី ខណៈលោក Enzo Maresca អ្នកចាត់ការបស់ Chelsea បានបដិសេធមិនបញ្ចេញមតិអំពីលទ្ធភាពនៃការមកដល់របស់ Sancho នោះទេដោយលោកបានថ្លែងថា គាត់ចង់ចុះកិច្ចសន្យាជាមួយកីឡាកររូបណាដែលអាចជួយក្រុមបាន។ បច្ចុប្បន្ន Chelsea បានធ្វើការចរចាជាមួយ Manchester United អំពីលទ្ធភាពនៃការដូរគ្នារវាង Sancho និង Raheem Sterling ប៉ុន្តែវាមនាភាគរយតិចតួចប៉ុណ្ណោះដែលបិសាចក្រហមចាប់អារម្មណ៍ក្នុងការនាំយកអតីខ្សែបម្រើរបស់ Liverpool និង City ខាងលើ ជាពិសេសគឺការមិនចាប់អារម្មណ៍ពីលោក Erik ten Hag តែម្ដងបើទោះបីជា Chelsea ព្យាយាមបញ្ចុះបញ្ចូលដោយថែមឲ្យ Ben Chiwell ម្នាក់ទៀតក៏ដោយ ក៏ថ្នាក់លើបិសាចក្រហមហាក់មិនសូវអើពើរចំពោះសំណើរនេះនោះទេ ។ យ៉ាងណាមិញលោក Enzo Maresca បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករដែលមិនស្ថិតក្នុងផែនការរបស់លោក ដូចជា Raheem Sterling នឹងមិនទទួលបាននាទីលេងនៅរដូវកាលនេះទេ ប្រសិនបើពួកគេនៅតែស្ថិតនៅក្នុងក្លិប។ អ្នកចាត់ការវ័យ ៤៤ ឆ្នាំរូបនេះបាននិយាយយ៉ាងបើកចំហរ និងមានភាពស្មោះត្រង់ជាមួយកីឡាករថា នៅពេលដែលទីផ្សារដោះដូរកីឡាករបិទ ពួកគេនឹងមិនទទួលបាននាទីលេងឡើយ ៕

29th August 2024
44

រឿងរ៉ាវ Sterling កំពុងផ្ទុះខ្លាំងនៅអង់គ្លេស ខណៈជម្រើសដែលប្ដូរគ្នាជាមួយ Sancho នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea គឺ Raheem Sterling កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ដោយត្រូវបានក្លិបអនុញ្ញាតឱ្យឈប់សម្រាកពីការហ្វឹកហាត់ និងត្រូវស្វែងរកក្លិបថ្មីអោយបានមុនទីផ្សារដោះដូរកីឡាករនៅអង់គ្លេសបិទជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍ក្រោយ ។ ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីគ្រូបង្គោល Chelsea លោក Enzo Maresca មិនបានរាប់បញ្ចូល Sterling ក្នុងបញ្ចីឈ្មោះរបស់ក្រុមក្នុងរដូវកាលនេះជាពិសេសគឺការដកឈ្មោះចេញក្នុងការលេងទល់នឹងក្លិបចាស់ Manchester City នៅរដូវកាលមុនក៏ដូចជាដកអាវលេខ ៧ របស់រូបគេទៅអោយកីឡាករចំណូលថ្មី Pedro Neto ផងដែរ ។ សកម្មភាពរបស់ក្រុមជើងឯក Champions League ក្នុងឆ្នាំ ២០២១ ខាងលើបានទទួលការរិះគន់យ៉ាងខ្លាំង ដោយត្រូវបានមើលឃើញថាវាជាយុទ្ធសាស្ត្រដើម្បីបន្ទាបកេរ្តិរ៍ឈ្មោះ Sterling ជាសាធារណៈ និងព្យាយាមដាក់សម្ពាធឲ្យខ្ប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះចេញពីក្លិប ។ ក្រោយរឿងរ៉ាវរបស់ Sterling ចាប់ផ្ដើមផ្ទុះមានក្លិបជាច្រើនចាប់អារម្មណ៍យកអតីតសមាជិក Liverpool ខាងលើរួមទាំងក្រុមសិង្ហតូចនៃទឹកដី Villa Park គឺ Aston Villa ផងដែរ ។ ជាមួយគ្នានេះ ក៏មានការអះអាងដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺការប្ដូរគ្នារវាង Raheem Sterling មកកាន់ក្រុមបិសាចក្រហម Manchester United ជាមួយនឹង Jadon Sancho ថែមទៀតផង ប៉ុន្តែមកទល់បច្ចុប្បន្នរឿងរ៉ាវខាងលើហា់ស្ងប់ស្ងាត់ឡើងវិញក្រោយ INEOS Group ផ្ដោតសំខាន់ខ្លាំងលើការនាំយកខ្សែបម្រើការពារជាមុន ៕

23rd August 2024
52

នោះ !! Yoro នឹង Man United បានយល់ព្រមគ្នាឲ្យរូបគេចាកចេញទៅ Real Madrid ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំបន្ទាប់ព្រមជាមួយតម្លៃផ្ទេរដូចគ្នានឹងបិសាចទិញពី Lille ដែរ

ខ្សែការពារកណ្តាលវ័យ ១៨ ឆ្នាំ Leny Yoro ត្រូវបានសារព័ត៍មាន Marca របស់អេស្ប៉ាញចុះផ្សាយថា Yoro និងថ្នាក់លើរបស់ក្រុមបិសាចក្រហម Manchester United បានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយគឺការអនុញ្ញាតិឲ្យរូបគេផ្ទេរទៅកាន់ក្រុមអធិរាជ Real Madrid នាពេលអនាគត។  ការព្រមព្រៀងនេះត្រូវបានលាតត្រដាងបន្ទាប់ពីកីឡាករដែលមានដើមកំណើតនៅ Saint-Maurice ខាងលើបានចុះកុងត្រារយៈពេល ៥ ឆ្នាំលេងនៅទឹកដី Old Trafford ក្នុងតម្លៃផ្ទេរ ៥២ លានផោនពីក្លិប Lille របស់បារាំង ។ ប្រភពដដែលបានឲ្យដឹងថា Yoro ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីក្លិប Lille ដើម្បីបង្ខំរូបគេឱ្យទទួលយកសំណើរដែលផ្ដល់ជូនពីក្រុមបិសាចក្រហម ដោយក្លិបបានគំរាមថានឹងទុកឱ្យរូបគេនៅបម្រុងពេញមួយរដូវកាលប្រសិនបើគេបដិសេធ។ ហើយទីបំផុត Yoro ដែលធ្លាប់បាននិយាយពីបំណងរបស់គេក្នុងការផ្ទេរទៅ Real Madrid ជាសាធារណៈបានជ្រើសរើសផ្ទេរមកបិសាចក្រហមនៅដើមខែសីហា ។  ប៉ុន្តែមានការអះអាងពី Marca ថា Yoro និងភ្នាក់ងាររបស់គេបានធានាការយល់ព្រមផ្ទាល់មាត់ជាមួយថ្នាក់លើរបស់ Man Unitedដែលនឹងអនុញ្ញាតឱ្យ Yoro ចូលរួមជាមួយ Real Madrid ក្នុងរយៈពេលពីរ ឬ ៣ ឆ្នាំ អាស្រ័យលើចំណាប់អារម្មណ៍របស់ Real Madrid និងតម្លៃផ្ទេរប្រហាក់ប្រហែលគ្នាដែលបិសាចក្រហមទិញពី Lile នៅដើមរដូវកាលនេះ ។ លើសពីនេះ Yoro ក៏បានលើកសសើរអតីតខ្សែការពារបិសាចក្រហមគឺ Rio Ferdinand ដែលជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការជម្រុញរូបគេឲ្យធ្វើការផ្ទេរមកកាន់ទឹកដី Old Trafford ៕

22nd August 2024
91

Carragher រិះគន់យ៉ាងចាស់ដៃទៅលើយុទ្ធសាស្ត្រផ្ទេរកីឡាកររបស់ Chelsea

អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Jamie Carragher បានចេញមកធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើយុទ្ធសាស្ត្រផ្ទេរកីឡាករថ្មីៗរបស់ក្រុមចាយលុយធំតោខៀវ Chelsea និងព្រមានដល់កីឡាករដ៏ទៃទៀតដែលមានបំណងផ្ទេរមកទីនេះសូមធ្វើការគិតឲ្យបានម៉ត់ច់ងជាមុន ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Enzo Maresca, Chelsea ត្រូវបានឃើញមានបម្រែបម្រួលយ៉ាងច្រើន ស្របពេលដែលកីឡាករថ្មីចំនួន ៩ នាក់បានចូលរួម និងកីឡាករចំនួន ១៣ នាក់បានត្រូវលក់ចេញ ។ ការទិញចូលកីឡាករច្រើនលើសលុបបានបណ្ដាលឱ្យមានបញ្ហាកីឡាករច្រើនហួសក្នុងក្រុម ដែលនឹងធ្វើឱ្យមានការលំបាកក្នុងការជ្រើសរើសកីឡាករសម្រាប់លោក Maresca ដែលមិនដាក់ឈ្មោះកីឡាករក្នុងក្រុមធំផ្សេងទៀតដល់ទៅ ២៣ នាក់ក្នុងក្រុមធំនៃជំនួបទល់នឹង Manchester City កាលពីសប្ដាហ៍មុន ។ ទន្ទឹមនឹងនេះ Carragher បានបង្ហាញការព្រួយបារម្ភរបស់គាត់នៅលើកម្មវិធី Sky Sports ថា កីឡាករគួរតែពិចារណាឡើងវិញមុននឹងចុះហត្ថលេខាជាមួយម្ចាសើជើងឯក Champions League ២ សម័យកាលខាងលើ ដោយសង្កត់ធ្ងន់ថាក្លិបខ្វះផែនការច្បាស់លាស់ និងមិនមែនជាបរិយាកាសប្រកួតប្រជែងមួយទេនាពេលបច្ចុប្បន្ន។ អតីតខ្សែការពារ Liverpool រូបនេះបានបន្តថា កីឡាកមួយចំនួននឹងងាយលង់ខ្លួនតាមរយៈកិច្ចសន្យារយៈពេលវែងដែលមានប្រាក់ខែខ្ពស់នៅ Chelsea ជំនួសឲ្យកន្លែងដែលពួកគេអាចបង្ហាញសមត្ថភាពរបស់ខ្លួនបានពិតប្រាកដ ប៉ុន្តែទាក់ទងនឹងរឿងនេះ លោក Maresca នៅតែមានសុទិដ្ឋិនិយមអំពីសមត្ថភាពនិងទិសដៅរបស់ក្រុម ដោយសង្កត់ធ្ងន់ថាក្រុមលេងយ៉ាងល្អក្នុងជំនួបទល់នឹង Manchester City និងកំពុងកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ ៕

20th August 2024
73

Premier League បង្កើនសម្ពាធលើការផ្សាយខុសច្បាប់ និងចាប់ផ្តើមយុគសម័យថ្មីនៃការការពារកម្មសិទ្ធិបញ្ញា

នៅក្នុងការប្រកាសដែលបានធ្វើឱ្យមានចលនាយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់ តុលាការអង់គ្លេសបានចេញសាលក្រមដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអ្នកពាក់ព័ន្ធនឹងសេវាកម្ម IPTV ខុសច្បាប់។ សេចក្តីសម្រេចនេះមិនគ្រាន់តែជាការព្រមានប៉ុណ្ណោះទេ តែវាគឺជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ Premier League ក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានកម្មសិទ្ធិបញ្ញា។ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាផ្សាយបន្តតាមអ៊ីនធឺណិត Premier League កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញក្នុងការការពារសិទ្ធិផ្សាយរបស់ខ្លួន។ សេវាកម្ម IPTV ខុសច្បាប់មិនគ្រាន់តែជាគំរាមកំហែងដល់ប្រាក់ចំណូលប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់គុណតម្លៃសូ្នលនៃការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យកីឡាផងដែរ។ ការសម្រេចចិត្តរបស់តុលាការនេះតំណាងឱ្យជំហានដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ។ យ៉ាងណាមិញ អ្នកវិភាគវិស័យកីឡាបានលើកឡើងថា ដំណោះស្រាយរយៈពេលវែងត្រូវតែមានតុល្យភាពរវាងការអនុវត្តច្បាប់តឹងរុឹង និងការផ្តល់ជម្រើសស្របច្បាប់ដែលមានតម្លៃសមរម្យសម្រាប់អ្នកគាំទ្រ។ ការបង្កើតគំរូអាជីវកម្មថ្មីៗដែលឆ្លើយតបនឹងតម្រូវការផ្លាស់ប្តូររបស់អ្នកគាំទ្រ ដោយប្រើយុទ្ធសាស្ត្រដែលរួមបញ្ចូលទាំងការអនុវត្តច្បាប់ និងការច្នៃប្រឌិតក្នុងការផ្តល់សេវាកម្មផ្សាយណាមួយ អាចជាគន្លឹះក្នុងការធានានិរន្តរភាពរយៈពេលវែងនៃឧស្សាហកម្មបាល់ទាត់អាជីព៕

15th August 2024
58

Premier League នឹងបន្ថែមមុខងារថ្មី ២ នេះដើម្បីលុបលាងកំហុសរបស់ខ្លួនដែលរងការរិះគន់ខ្លាំងនៅរដូវកាលមុន

លីគកំពូលអង់គ្លេស (Premier League) បានប្រកាសពីការផ្លាស់ប្តូរសំខាន់ៗមួយចំនួនទៅលើប្រព័ន្ធបច្ចេកវិទ្យាជំនួយការអាជ្ញាកណ្តាល (VAR) សម្រាប់រដូវកាល 2024/25 ខាងមុខ។ ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានមួយក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ VAR ក្នុងឆ្នាំ 2019។ ជាការឆ្លើយតបទៅនឹងការរិះគន់ជាបន្តបន្ទាប់ អង្គភាពមន្ត្រីប្រកួតផ្លូវការ (PGMOL) បានប្រកាសពីផែនការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកាត់សេចក្តីអព្យាក្រឹតពាក់កណ្តាលស្វ័យប្រវត្តិ (semi-automated offsides)។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីពន្លឿនដំណើរការសម្រេចចិត្តរបស់មន្ត្រីនៅក្នុងបន្ទប់បច្ចេកទេស VAR ដែលរំពឹងថានឹងកាត់បន្ថយការរំខានដល់លំហូរនៃការប្រកួត។   លើសពីនេះ លីគកំពូលអង់គ្លេសនឹងបង្កើតគណនី Twitter ថ្មីមួយឈ្មោះ "មជ្ឈមណ្ឌលប្រកួតនៃលីគកំពូលអង់គ្លេស" (Premier League Match Centre)។ គណនីនេះនឹងផ្តល់ព័ត៌មានទាក់ទងនឹងច្បាប់នៃការប្រកួត ព្រមទាំងធ្វើការបកស្រាយអំពីការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាលក្នុងអំឡុងពេលប្រកួត។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនតម្លាភាព និងលើកកម្ពស់ការយល់ដឹងរបស់អ្នកគាំទ្រអំពីដំណើរការនៃការសម្រេចចិត្តរបស់ VAR។ លោក Howard Webb ប្រធាន PGMOL បានមានប្រសាសន៍ថា៖ "យើងបានស្តាប់មតិយោបល់របស់ក្លឹប កីឡាករ និងអ្នកគាំទ្រ។ ការផ្លាស់ប្តូរទាំងនេះគឺជាជំហានសំខាន់ឆ្ពោះទៅរកការធ្វើឱ្យដំណើរការ VAR កាន់តែមានប្រសិទ្ធភាព និងតម្លាភាព។" មជ្ឈមណ្ឌលប្រកួតថ្មីនេះនឹងដំណើរការនៅ Stockley Park ដោយភ្ជាប់កីឡដ្ឋានទាំង 20 របស់លីគកំពូលអង់គ្លេស មជ្ឈមណ្ឌល VAR និងដៃគូផ្សាយជុំវិញពិភពលោក។ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់បទពិសោធន៍ថ្មីនៃការទស្សនាការប្រកួតលីគដែលត្រូវបានគេចាត់ទុកថាមានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។ ទោះបីជាមានការរិះគន់ខ្លះក៏ដោយ ការផ្លាស់ប្តូរទាំងនេះត្រូវបានទទួលស្វាគមន៍យ៉ាងទូលំទូលាយដោយអ្នកពាក់ព័ន្ធក្នុងវិស័យបាល់ទាត់ ដោយមើលឃើញថាវាជាជំហានវិជ្ជមានឆ្ពោះទៅរកការកែលម្អប្រព័ន្ធ VAR។ នៅពេលដែលរដូវកាល 2024/25 ខិតជិតមកដល់ អ្នកគាំទ្រកំពុងរង់ចាំមើលថាតើការផ្លាស់ប្តូរទាំងនេះនឹងជួយលើកកម្ពស់គុណភាពនៃការប្រកួតបានកម្រិតណា។

14th August 2024
69

Ugarte ប្រាប់ថ្នាក់លើ PSG ថារូបគេចង់ផ្ទេរមក Man United តែ ១ ប៉ុណ្ណោះ

ខ្សែបម្រើការពារវ័យ ២៣ ឆ្នាំសញ្ចាតិអ៊ុយរ៉ូហ្កាយគឺ Manuel Ugarte បានប្រាប់ថ្នាក់លើរបស់ PSG ថារូបគេមិនព្រមទទួលយកសំណើរក្លិបផ្សេងឡើយ និងព្រមផ្ទេរទៅតែ Manchester United តែមួយប៉ុណ្ណោះ ។ តាមរយៈអ្នកជំនាញខាងទីផ្សារដោះដូរកីឡាករសញ្ចាតិអង់គ្លេសលោក Graeme Bailey បាននិយាយក្នុង Podcast របស់ខ្លួនបែបនេះថា ៖ « Ugarte នៅតែជាជម្រើសដំបូង ប៉ុន្តែក្លិបក៏កំពុងវាយតម្លៃលើជម្រើសផ្សេងទៀតផងដែរ។ ក្លិបបានមើល​ឃើញ​ពី​អ្វី​ដែល PSG កំពុង​ធ្វើ និងយល់ថាក្រោយ PSG នាំយក Joao Neves រួចមកពួកគេនឹងមិនចង់ប្រាក់ចំណេញអ្វីការលក់ Ugarte ឡើយ ដោយពួកគេចង់បានត្រឹមតែ ៥០ លានផោនដែលពួកគេទិញ Urgate ពី Sporting CP នាឆ្នា ២០២៣ កន្លងទៅប៉ុណ្ណោះ ស្របពេល Urgate ក៏បានបញ្ចាក់ភាគីទាំអ ២ រួចរាល់ហើយថាគេចង់ផ្ទេរទៅ United តែ ១ ប៉ុណ្ណោះ និងមិនចង់ផ្ទេរទៅកាន់ក្រុមផ្សេងឡើយ ។ » គួររំលឹកថាក្រៅពីសម្លឹងឃើញ Ugarte ថ្នាក់លើរបស់បិសាចក្រហមបានសម្លឹងឃើញខ្សែបម្រើការពារមួយចំនួនទៀតដូចជា Joao Gomes របស់ Wolve, Sander Berge របស់ Burnley, Morten Hjulmand របស់ Sporting, Manu Kone របស់ Monchengladbach ក៏ដូចជា Frenkie de Jong របស់ Barcelona ផងដែរ ៕

13th August 2024
48

លេងប្រកួតជាមួយក្រុមថ្មី Varane ត្រូវបានគ្រូពេទ្យសែងចេញត្រឹម ២០ នាទីដំបូង

អតីតខ្សែការពារបស់ក្រុមបិសាចក្រហម Manchester United គឺ Raphael Varane ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្រុមថ្មី Como នៃលីគកំពូលរបស់អ៊ីតាលីត្រូវបានប្ដូរចេញក្រោលេងបាន ២០ នាទីដំបូងជាមួយក្រុមថ្មី ។ Varane ដែលបានផ្ទេរចេញពីទឹកដី Old Trafford នៅដើមរដូវកាលនេះដោយគ្មានតម្លៃផ្ទេរបានបង្ហាញវត្តមានលើកដំបូងរបស់ខ្លួនជាមួយ Como ក្នុងការប្រកួតCoppa Italia ទល់នឹង Sampdoria នារាត្រីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែការបង្ហាញវត្តមានលើកដំបូងនេះ ហាក់ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការខកចិត្តក្រោយ Varane ត្រូវបានប្ដូរចេញត្រឹម ២០ នាទីដំបូងនៃការប្រកួត ដោយសារតែបញ្ហារបួស និងត្រូវបានប្ដូរចេញភ្លាមៗជំនួសដោយកីឡាករ Edoardo Goldaniga នៅនាទី ២៣ ។ គួររំលឹកថា ដោយសារតែបញ្ហារបួសនេះហើយបានធ្វើឲ្យ Varane លេងបានត្រឹមតែ​ ១៦ ប្រកួតប៉ុណ្ណោះជាមួយ Manchester United នៅរដូវកាលមុន ពោលគឺបានត្រឹមតែពាក់កណ្ដាលនៃកាលវិភាគប្រកួតរបស់ក្រុម ផ្ទុយពីប្រាក់ពលកម្មដែល Varane ទទួលបានរាប់សែនផោនក្នុងមួយសប្ដាហ៍ ៕

12th August 2024
77

Category

បាល់ទាត់ជាតិ
កីឡាគ្រប់ប្រភេទ
បាល់ទាត់អន្តរជាតិ
បាល់ទះ